MPOS System

ប្រព័ន្ធ MPOS ជួយសន្សំសំចៃពេលវេលា និងថ្លៃដើមអាជីវកម្ម

ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មភោជនីយដ្ឋាន ឬហាងកាហ្វេ អ្នកប្រាកដជាដឹងច្បាស់ពីតថភាពប្រចាំថ្ងៃ។ ម៉ោងមមាញឹកគឺជាពេលវេលាសំណខាសម្រាប់ការលក់ ប៉ុន្តែការបាត់ការបញ្ជាទិញ (Order), ការគិតលុយខុស, កំហុសលើការទូទាត់ដែលស្មុគស្មាញ ឬកំហុសបច្ចេកទេសផ្សេងៗ នឹងជះឥទ្ធិពលអាក្រក់ដល់ប្រតិបត្តិការរបស់អ្នកក្នុងអំឡុងពេលនេះ។

MPOS គឺជាដំណោះស្រាយប្រព័ន្ធគ្រប់គ្រងការលក់ (POS) បែប All-in-One ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយបង្កើនប្រសិទ្ធភាពសម្រាប់ភោជនីយដ្ឋាន និងហាងកាហ្វេ ក្នុងការសន្សំសំចៃពេលវេលា និងកាត់បន្ថយចំណាយលើប្រតិបត្តិការ។

ខាងក្រោមនេះគឺជាមូលហេតុដែលប្រព័ន្ធ MPOS ជួយសន្សំសំចៃពេលវេលា និងថវិកាសម្រាប់អាជីវកម្មរបស់អ្នក៖

MPOS system Track your store's revenue and expense transactions easily and efficiently

១. សន្សំសំចៃពេលវេលាសម្រាប់ប្រសិទ្ធភាពប្រតិបត្តិការ

អ្នកនឹងចំណេញពេលវេលាកាន់តែច្រើននៅក្នុងហាង ប្រសិនបើអ្នកប្រើប្រាស់ប្រព័ន្ធ MPOS។ មុខងារជាច្រើនរបស់ប្រព័ន្ធនេះ នឹងជួយអ្នកក្នុងការកាត់បន្ថយដំណាក់កាលការងារដែលមិនចាំបាច់។ MPOS នឹងជួយអ្នកក្នុងការគ្រប់គ្រងការស្កេនដើម្បីកុម្ម៉ង់ (Scan to Order), គ្រប់គ្រងចំណូល-ចំណាយ, ស្តុកទំនិញ, ការគ្រប់គ្រងអតិថិជន និងការងារផ្សេងៗទៀត។ មុខងារខ្លះថែមទាំងអាចដំណើរការដោយស្វ័យប្រវត្តិ ដែលជួយសម្រាលបន្ទុកការងាររបស់អ្នកបានយ៉ាងច្រើន។

២. ការគ្រប់គ្រងការលក់ច្រើនហាងក្នុងពេលតែមួយ

MPOS ផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្ម ក្នុងការគ្រប់គ្រងហាងតែមួយ ឬសាខាច្រើនក្នុងពេលតែមួយ។ វាភ្ជាប់មកជាមួយមុខងារសំខាន់ៗដូចជា ការវិភាគទិន្នន័យ, ការគ្រប់គ្រងប្រតិបត្តិការ, ការត្រួតពិនិត្យស្តុក និងមុខងារចាំបាច់ផ្សេងទៀតសម្រាប់ការគ្រប់គ្រងអាជីវកម្មឱ្យមានប្រសិទ្ធភាព។

មុខងារទាំងនេះអនុញ្ញាតឱ្យអ្នកគ្រប់គ្រងសាខាច្រើន និងគ្រប់គ្រងបុគ្គលិកដោយពុំចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់ហាងនីមួយៗដើម្បីពិនិត្យមើលព័ត៌មានលម្អិតឡើយ។ ក្នុងនាមជាម្ចាស់អាជីវកម្ម យើងដឹងថាពេលវេលារបស់អ្នកមានតម្លៃ ដូច្នេះត្រឹមតែ «មួយឃ្លីក» អ្នកអាចពិនិត្យមើលរាល់របាយការណ៍ទាំងអស់បានភ្លាមៗ។

៣. ការត្រួតពិនិត្យស្តុកទំនិញតាមពេលវេលាជាក់ស្តែង

MPOS ផ្តល់នូវការតាមដាន និងរបាយការណ៍ស្តុកទំនិញតាមពេលវេលាជាក់ស្តែង ដោយមានការជូនដំណឹងដោយស្វ័យប្រវត្តិនៅពេលទំនិញជិតអស់ពីស្តុក ដើម្បីបង្ការការបាត់បង់ឱកាសលក់។ ការបង្កើតរបាយការណ៍ភ្លាមៗ ឬការកំណត់ចំនួនទំនិញអប្បបរមាដែលត្រូវរក្សាក្នុងស្តុក នឹងជួយឱ្យអាជីវកម្មរបស់អ្នកសន្សំសំចៃពេលវេលាក្នុងការគ្រប់គ្រងសារពើភ័ណ្ឌ។

៤. ការបង្រៀន និងការគាំទ្របច្ចេកទេស

ការគាំទ្រយ៉ាងជិតស្និទ្ធពីក្រុមការងារបច្ចេកទេស គឺជារឿងចាំបាច់បំផុតសម្រាប់អាជីវកម្មដែលពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីកាត់បន្ថយការរអាក់រអួល និងការពារទិន្នន័យសំខាន់ៗ។ ការគាំទ្រដែលមានគុណភាព ធានាបាននូវភាពជឿជាក់នៃប្រព័ន្ធ ធ្វើឱ្យប្រតិបត្តិការដំណើរការទៅដោយរលូន និងជួយរុញច្រានអាជីវកម្មឱ្យរីកចម្រើន។


បច្ចុប្បន្ន MPOS កំពុងផ្តល់នូវដំណោះស្រាយប្រព័ន្ធ POS និងម៉ាស៊ីន POS ដែលផ្តោតលើអាជីវកម្មភោជនីយដ្ឋាន ឬហាងកាហ្វេ ជាមួយនឹងមុខងារដូចជា៖ ការគ្រប់គ្រងបញ្ជីមុខម្ហូប (Menu), ការគ្រប់គ្រងតម្លៃផ្សព្វផ្សាយ, ការគ្រប់គ្រងការលក់ និងស្តុក, ការគ្រប់គ្រងអតិថិជន និងអ្នកផ្គត់ផ្គង់ ជាដើម។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖

  • លេខទូរស័ព្ទ៖ 011 223 319
  • តេលេក្រាម៖​ MPOSSERVICE

Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *